វិវរណៈ 13:11-17 KHSV

11 បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។

12 សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែន‌ដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែន‌ដី​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះ‌ស្បើយ​វិញ​នោះ​ផង។

13 សត្វ​នោះ​បាន​សម្តែង​ទី​សម្គាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែន‌ដី ឲ្យ​មនុស្ស​លោក​ឃើញ។

14 វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែន‌ដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែន‌ដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។

15 វា​បាន​ទទួល​អំណាច​ធ្វើ​ឲ្យ​រូប​ចម្លាក់​សត្វ​នោះ​មាន​ដង្ហើម​ឡើង ដើម្បី​និយាយ​ស្ដី​បាន និង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ពុំ​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​សត្វ​នោះ

16 វា​បាន​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ឲ្យ​ទទួល​សញ្ញា​សម្គាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ ឬ​នៅ​លើ​ថ្ងាស។

17 ប្រសិន​បើ​គ្មាន​សញ្ញា​សម្គាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សម្គាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី​បាន​សោះ​ឡើយ។