1 ក្រោយមក ខ្ញុំឃើញទេវតា*មួយរូបទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ទេវតានោះភ្លឺចាំងមកលើផែនដី។
2 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជម្រករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជម្រករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម
3 ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបាន ក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។
4 ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ត្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ
5 ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។