វិវរណៈ 18:17-23 KHSV

17 ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាន នាំ​គ្នា​នៅ​ពី​ចម្ងាយ។

18 ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង ដែល​កំពុង​តែ​ឆេះ គេ​នាំ​គ្នា​ស្រែក​ថា “តើ​មាន​ក្រុង​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​នគរ​នេះ​បាន!”។

19 គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថា:“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។

20 ស្ថាន​បរម‌សុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។

21 ពេល​នោះ ទេវតា*​មួយ​រូប​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។

22 គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។

23 ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែន‌ដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង