វិវរណៈ 2:20-26 KHSV

20 ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

21 យើង​បាន​ទុក​ពេល​ឲ្យ​ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌​ដដែល។

22 ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។

23 យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ ក្រុម‌ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

24 ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេ‌រ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ “សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង” ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ

25 គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​ឲ្យ​ខ្ជាប់ខ្ជួន រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។

26 អ្នក​ណា​មាន​ជ័យ‌ជំនះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា