វិវរណៈ 22:18-21 KHSV

18 ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ ព្រះ‌ជា‌ម្ចាស់​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង

19 ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដក​ហូត​សេចក្ដី​ណា​មួយ​ពី​ព្រះ‌បន្ទូល ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ដក​ហូត​ចំណែក​ផ្លែ​របស់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ពី​អ្នក​នោះ​ដែរ ហើយ​មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឡើយ។

20 ព្រះ‌អង្គ​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ែន! ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​យាង​មក!​។

21 សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ!។៚