19 យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។
20 មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។
21 អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ។
22 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។