7 កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក។
8 កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាសពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន*របស់ប្រជាជនដ៏វិសុទ្ធ*។
9 គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា:“ព្រះអង្គសមនឹងទទួលក្រាំងហើយបកត្រាផងព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជាព្រះអង្គបានលោះមនុស្សពីគ្រប់ពូជគ្រប់ភាសាគ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍យកមកថ្វាយព្រះជាម្ចាស់ដោយសារព្រះលោហិតរបស់ព្រះអង្គ។
10 ព្រះអង្គបានធ្វើឲ្យគេទៅជារាជាណាចក្រនិងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់របស់យើងហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
11 ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា*យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ត
12 នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា: «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។
13 ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថា: «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។