កិច្ចការ 10:1-4 KCB

1 មាន​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​សេសារា​ឈ្មោះ​កូនេលាស​ ជា​នាយ​ទាហាន​នៃ​កង​វរសេនា​តូច​ដែល​ហៅ​ថា​ ពល​អ៊ីតាលី​

2 គាត់​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ជា​អ្នក​គោរព​ប្រណិប័តន៍​ និង​កោតខ្លាច​ព្រះជាម្ចាស់​ គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជាជន​ និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។​

3 ថ្ងៃ​មួយ​ ប្រហែល​ម៉ោង​បី​រសៀល​ គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ ទេវតា​នោះ​បាន​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «កូនេលាស​អើយ!»​

4 គាត់​បាន​សម្លឹង​មើល​ទៅ​ទេវតា​នោះ​ ទាំង​ភ័យខ្លាច​ ហើយ​តប​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​មាន​ការ​អ្វី​ដែរ?»​ ទេវតា​ក៏​និយាយ​មក​គាត់​ថា៖​ «សេចក្ដី​អធិស្ឋាន​ និង​ការ​ដាក់​ទាន​របស់​អ្នក​បាន​ឡើង​ទៅ​ ទុកជា​សេចក្ដី​រំលឹក​នៅ​ចំពោះ​ព្រះជាម្ចាស់​ហើយ។​