កិច្ចការ 10:12-18 KCB

12 នៅ​ក្នុង​កម្រាល​នោះ​ មាន​សត្វ​ជើង​បួន​ សត្វ​លូនវារ​នៅ​លើ​ផែនដី​ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។​

13 ពេល​នោះ​ មាន​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «ពេត្រុស​អើយ!​ ចូរ​ក្រោក​ឡើង​ ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!»​

14 ប៉ុន្ដែ​ លោក​ពេត្រុស​ឆ្លើយ​ថា៖​ «ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ»​

15 សំឡេង​នោះ​បាន​និយាយ​មក​គាត់​ជា​លើក​ទី​ពីរ​ថា៖​ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ»​

16 ហេតុការណ៍​នេះ​បាន​កើតឡើង​បី​ដង​ ហើយ​វត្ថុ​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម។​

17 ពេល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​តែ​ម្នាក់​ឯង​អំពី​សុបិន​និមិត្ដ​ ដែល​គាត់​បាន​ឃើញ​ថា​ មាន​ន័យ​ដូចម្ដេច​នោះ​ ស្រាប់តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក​ ដែល​ក្រោយ​ពី​បាន​​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​ បាន​ឈរ​នៅ​មាត់​ទ្វារ​

18 ដោយ​ស្រែក​សួរ​ថា​ តើ​លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​ ពេត្រុស​នៅ​ទី​នេះ​ដែរ​ឬ​ទេ។​