កិច្ចការ 10:26-32 KCB

26 ប៉ុន្ដែ​លោក​ពេត្រុស​លើក​គាត់​ឡើង​ ទាំង​ប្រាប់​ថា៖​ «ចូរ​ក្រោក​ឡើង!​ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»​

27 រួច​គាត់​ក៏​ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយ​ជាមួយ​លោក​កូនេលាស​បណ្ដើរ​ ហើយ​ក៏​ឃើញ​មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច។​

28 ពេល​នោះ​ លោក​ពេត្រុស​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដា​សេពគប់​ ឬ​សួរ​សុខទុក្ខ​សាសន៍​ដទៃ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា​ មិន​ត្រូវ​ថា​អ្នកណា​ម្នាក់​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ។​

29 ហេតុនេះ​បាន​ជា​ពេល​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​ ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក​ ដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នក​រាល់គ្នា​ថា​ តើ​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ‍?»​

30 លោក​កូនេលាស​ក៏​ប្រាប់​ថា៖​ «កាល​ពី​បួន​ថ្ងៃ​មុន​ ម៉ោង​ប្រហែល​ថ្មើរ​នេះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​បី​រសៀល​ ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចាច​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​

31 ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​

32 ដូច្នេះ​ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។​