34 លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ច្បាស់ហើយថា ព្រះជាម្ចាស់មិនមែនជាព្រះដែលលំអៀងទេ
35 គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។
36 អ្នករាល់គ្នាដឹងហើយថា ព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់កូនចៅអ៊ីស្រាអែល បានប្រកាសប្រាប់អំពីដំណឹងល្អនៃសេចក្ដីសុខសាន្ដតាមរយៈព្រះយេស៊ូគ្រិស្ដ ដែលជាព្រះអម្ចាស់លើទាំងអស់
37 គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក
38 គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
39 រីឯយើង គឺជាសាក្សីអំពីហេតុការណ៍ទាំងឡាយដែលព្រះយេស៊ូបានធ្វើទាំងនៅក្នុងស្រុករបស់ជនជាតិយូដា និងក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ព្រះអង្គដោយព្យួរព្រះអង្គនៅលើឈើឆ្កាង។
40 ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបី ព្រមទាំងប្រោសប្រទានឲ្យគេមើលឃើញព្រះអង្គ