37 គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក
38 គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
39 រីឯយើង គឺជាសាក្សីអំពីហេតុការណ៍ទាំងឡាយដែលព្រះយេស៊ូបានធ្វើទាំងនៅក្នុងស្រុករបស់ជនជាតិយូដា និងក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ព្រះអង្គដោយព្យួរព្រះអង្គនៅលើឈើឆ្កាង។
40 ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបី ព្រមទាំងប្រោសប្រទានឲ្យគេមើលឃើញព្រះអង្គ
41 មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ គឺសម្រាប់តែពួកសាក្សី ដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនប៉ុណ្ណោះ នោះគឺយើងនេះហើយដែលបានបរិភោគ និងបានផឹកជាមួយព្រះអង្គក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។
42 ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់
43 អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។