កិច្ចការ 10:38-44 KCB

38 គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​

39 រីឯ​យើង​ គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅ​ក្នុង​ស្រុក​របស់​ជនជាតិ​យូដា​ និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​

40 ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ ព្រមទាំង​ប្រោស​ប្រទាន​ឲ្យ​គេ​មើល​ឃើញ​ព្រះអង្គ​

41 មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ​ គឺ​សម្រាប់​តែ​ពួក​សាក្សី​ ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ​ នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគ​ និង​បាន​ផឹក​ជាមួយ​ព្រះអង្គ​ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ។​

42 ព្រះអង្គ​បាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​ និង​ឲ្យ​ធ្វើ​ទីបន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​

43 អ្នក​នាំ​ព្រះបន្ទូល​ទាំងអស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​បាប»។​

44 ពេល​លោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅ​ឡើយ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​