កិច្ចការ 11:10-16 KCB

10 ហេតុការណ៍​នេះ​បាន​កើតឡើង​បី​ដង​ រួច​អ្វីៗ​ទាំង​នោះ​ត្រូវ​បាន​ទាញ​ទៅ​លើ​មេឃ​វិញ​

11 ហើយ​មើល៍​ ភ្លាម​នោះ​ ស្រាប់តែ​មាន​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ​ បាន​មក​ដល់​ផ្ទះ​ដែល​យើង​កំពុង​នៅ​

12 ព្រះវិញ្ញាណ​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ដោយ​ឥត​រារែក​ រីឯ​បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​បាន​ទៅ​ជាមួយ​ខ្ញុំ​ដែរ​ រួច​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​

13 ហើយ​គាត់​បាន​រៀបរាប់​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល​គាត់​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ទាំង​ប្រាប់​ថា​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​

14 គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​អំពី​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

15 ពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ​ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​ពួកគេ​ដូចជា​បាន​សណ្ឋិត​លើ​យើង​កាល​ពី​ដំបូង​ដែរ។​

16 ពេល​នោះ​ ខ្ញុំ​ក៏​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា​ លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ។​