កិច្ចការ 11:16-22 KCB

16 ពេល​នោះ​ ខ្ញុំ​ក៏​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា​ លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ។​

17 ដូច្នេះ​ បើ​ព្រះជាម្ចាស់​ប្រទាន​អំណោយទាន​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ​ តើ​ខ្ញុំ​ជា​នរណា​ដែល​ហ៊ាន​រារាំង​ព្រះជាម្ចាស់?»​

18 ពេល​ពួកគេ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​នៅ​ស្ងៀម​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​ការ​ប្រែចិត្ដ​ ដែល​នាំ​ទៅ‍​ឯ​ជីវិត​ដល់​សាសន៍​ដទៃ​ដែរ!»

19 រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​

20 ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​មក​ពី​កោះ​គីប្រុស​ និង​ក្រុង​គីរេន​ ដែល​បាន​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​និយាយ​ជាមួយ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ទាំង​ប្រកាស​អំពី​ព្រះអម្ចាស់​យេស៊ូ​ដែរ​

21 ដូច្នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក៏​នៅ​ជាមួយ​ពួកគេ​ ហើយ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ជឿ​ ព្រមទាំង​បែរ​មក‍​ឯ​ព្រះអម្ចាស់។​

22 ដំណឹង​អំពី​អ្នក​ទាំង​នោះ​បាន​ឮ​ដល់​ត្រចៀក​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ ដូច្នេះ​ពួកគេ​ក៏​ចាត់​លោក​បារណាបាស​ឲ្យ​ចេញ​ទៅ​ក្រុង​អាន់ទីយ៉ូក។​