កិច្ចការ 12:9-15 KCB

9 ដូច្នេះ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​ដើរ​តាម​ទេវតា​នោះ​ ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា​ ហេតុការណ៍​ដែល​កំពុង​កើតឡើង​តាមរយៈ​ទេវតា​នេះ​ គឺ​ជា​ការ​ពិត​ទេ​ ព្រោះ​គាត់​ស្មាន​ថា​គាត់​ឃើញ​ក្នុង​សុបិន​និមិត្ដ។​

10 ពេល​ឆ្លង​កាត់​កន្លែង​យាម​ទី​មួយ​ និង​កន្លែង​យាម​ទី​ពីរ​រួច​ហើយ​ ពួកគេ​ក៏​មក​ដល់​ទ្វារ​ដែក​ឆ្ពោះ​ទៅ​ក្រុង​ ដែល​បាន​បើក​ដោយ​ឯងៗ​សម្រាប់​ពួកគេ។​ ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បន្ដ​ដំណើរ​តាម​ផ្លូវ​មួយ​ រីឯ​ទេវតា​ក៏​ចាកចេញ​ពី​គាត់​ភ្លាម​ទៅ។​

11 ពេល​លោក​ពេត្រុស​ដឹង​ខ្លួន​ គាត់​ក៏​និយាយ​ថា‍៖​ «ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ប្រាកដ​ថា​ ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​មក​ ហើយ​រំដោះ​ខ្ញុំ​ពី​ដៃ​របស់​ស្ដេច​ហេរ៉ូឌ​ និង​ពី​ការ​ប៉ុនប៉ង​ទាំង​ឡាយ​របស់​ជនជាតិ​យូដា»។​

12 ក្រោយ​ពី​យល់​ហេតុការណ៍​នេះ​ហើយ​ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។​

13 ពេល​លោក​ពេត្រុស​គោះ​ទ្វារ​នៅ​ច្រក​ចូល​ ក៏​មាន​ស្ដ្រី​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​ បាន​ចូល​ទៅ​ជិត​ដើម្បី​ស្ដាប់​

14 ក្រោយពី​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស​ នាង​ត្រេកអរ​ណាស់​ នាង​មិន​បាន​បើក​ទ្វារ​ទេ​ បែរ​ជា​រត់​ទៅ​ក្នុង​ប្រាប់​គេ​ថា​ លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។​

15 ពួកគេ​ប្រាប់​នាង​ថា៖​ «អ្នក​រវើ​រវាយ​ហើយ!»​ ប៉ុន្ដែ​នាង​នៅ​តែ​អះអាង​បែប​ដូច្នេះ។​ ពួកគេ​ក៏​ប្រាប់​នាង​ទៀត​ថា៖​ «នោះ​ជា​ទេវតា​របស់​គាត់​ទេ»​