1 នៅក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានពួកអ្នកនាំព្រះបន្ទូល និងពួកគ្រូបង្រៀន គឺមានលោកបារណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសជាអ្នកក្រុងគីរេន លោកសុល និងលោកម៉ាណាអេនជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូឌ ជាស្ដេចត្រាញ់។
2 ពេលអ្នកទាំងនោះកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសុលឲ្យខ្ញុំសម្រាប់កិច្ចការដែលខ្ញុំហៅពួកគេឲ្យធ្វើ»
3 បន្ទាប់ពីបានតមអាហារ អធិស្ឋាន និងដាក់ដៃលើអ្នកទាំងពីររួចហើយ ពួកគេក៏ចាត់អ្នកទាំងពីរនោះឲ្យចេញទៅ។
4 ដូច្នេះពួកគាត់ក៏ចេញទៅតាមដែលព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ ហើយក៏ចុះទៅក្រុងសេលើស៊ា រួចបានចេញពីក្រុងនោះចុះសំពៅទៅកោះគីប្រុស