កិច្ចការ 13:2-8 KCB

2 ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​

3 បន្ទាប់ពី​បាន​តម​អាហារ​ អធិស្ឋាន​ និង​ដាក់​ដៃ​លើ​អ្នក​ទាំង​ពីរ​រួច​ហើយ​ ពួកគេ​ក៏​ចាត់​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ចេញ​ទៅ។​

4 ដូច្នេះ​ពួកគាត់​ក៏​ចេញ​ទៅ​តាម​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ​ ហើយ​ក៏​ចុះ​ទៅ​ក្រុង​សេលើស៊ា​ រួច​បាន​ចេញ​ពី​ក្រុង​នោះ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស​

5 ពេល​ទៅ​ដល់​ក្រុង​សាឡាមីន​ ពួក​គាត់​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ព្រមទាំង​មាន​លោក​យ៉ូហាន​ជា​អ្នក​ជំនួយ​របស់​ពួក​គាត់​ដែរ។​

6 ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​នោះ​ទាំង​មូល​រហូត​ដល់​ក្រុង​ប៉ាផុស​ ពួកគាត់​បាន​ជួប​គ្រូ​មន្ដ​អាគម​ជា​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​

7 ដែល​បាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃ​ លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស​ និង​លោក​សុល​ឲ្យ​មក​ជួប​ ព្រោះ​គាត់​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

8 ប៉ុន្ដែ​ គ្រូ​មន្ដ​អាគម​អេលីម៉ាស់​ (ដ្បិត​ឈ្មោះ​របស់​គាត់​ប្រែ​ថា​ដូច្នេះ)​ បាន​ប្រឆាំង​ពួកគាត់​ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​ជំនឿ​