កិច្ចការ 13:39-45 KCB

39 ហើយ​ដោយសារ​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​ក៏​បាន​រាប់​ជា​សុចរិត​ពី​គ្រប់​ការ​ទាំង​អស់​ ដែល​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​អ្នក​រាល់គ្នា​មិន​អាច​ត្រូវ​រាប់​ជា​សុចរិត​បាន​ឡើយ។​

40 ដូច្នេះ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​កើត​មាន​ដល់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ថា​

41 ឱ​ពួក​អ្នក​មើលងាយ​អើយ!​ ចូរ​វិនាស​ ទាំង​ងឿង​ឆ្ងល់​ចុះ​ ដ្បិត​យើង​កំពុង​ធ្វើ​ការ​មួយ​នៅ​ក្នុង​ជំនាន់​អ្នក​រាល់គ្នា​ ជា​ការ​ដែល​អ្នក​រាល់គ្នា​មិន​ជឿ​ឡើយ​ ទោះបី​មាន​អ្នកណា​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ក៏​ដោយ»។​

42 កាល​លោក​ប៉ូល​ និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ​ ពួកគេ​បាន​អង្វរ​ពួកគាត់​ឲ្យ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ប្រាប់​ពួកគេ​នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ​ទៀត។​

43 នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួប​ប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា​ និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ បាន​ដើរ​តាម​លោក​ប៉ូល​ និង​លោក​បារណាបាស​ អ្នក​ទាំង​ពីរ​បាន​និយាយ​ដាស់តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។​

44 លុះ​ដល់​ថ្ងៃ​សប្ប័ទ​ក្រោយ​ អ្នក​ក្រុង​ស្ទើរតែ​ទាំង​អស់​បាន​មក​ជួបជុំ​គ្នា​ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​

45 ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​