កិច្ចការ 13:8-14 KCB

8 ប៉ុន្ដែ​ គ្រូ​មន្ដ​អាគម​អេលីម៉ាស់​ (ដ្បិត​ឈ្មោះ​របស់​គាត់​ប្រែ​ថា​ដូច្នេះ)​ បាន​ប្រឆាំង​ពួកគាត់​ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​ជំនឿ​

9 ប៉ុន្ដែ​លោក​សុល​ដែល​ហៅ​ថា​ប៉ូល​ គាត់​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​សម្លឹង​មើល​អ្នក​នោះ​

10 រួច​និយាយ​ថា៖​ «នែ​ កូន​អារក្ស​សាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោកប្រាស់​ និង​ល្បិចកល​គ្រប់​បែប​យ៉ាង​ និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំង​ឡាយ​អើយ!​ តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀងត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ?​

11 មើល៍​ ឥឡូវ​នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​ទាស់​នឹង​អ្នក​ ហើយ​អ្នក​នឹង​ត្រូវ​ខ្វាក់​មួយ​រយៈ​ មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ»​ ស្រាប់តែ​អ្នក​នោះ​ចាប់ផ្ដើម​ព្រិល​ភ្នែក​ ហើយ​ងងឹត​មើល​លែង​ឃើញ​ រួច​ដើរ​រាវរក​គេ​ឲ្យ​នាំ​ផ្លូវ​គាត់។​

12 ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​អភិបាល​ក៏​ជឿ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។​

13 លោក​ប៉ូល​ និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ប៉ាផុស​មក​ដល់​ក្រុង​ពើកា​ ក្នុង​ស្រុក​ប៉ាមភីលា។​ នៅ​ពេល​នោះ​លោក​យ៉ូហាន​បាន​ចាកចេញ​ពី​ពួកគាត់​ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​

14 ប៉ុន្ដែ​ពួកគាត់​បាន​ធ្វើ​ដំណើរ​បន្ដ​ពី​ក្រុង​ពើកា​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា​ រួច​ពួក​គាត់​បាន​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ។​