កិច្ចការ 14:3-9 KCB

3 ទោះជា​យ៉ាងណា​ក្ដី​ ពួកគាត់​បាន​ស្នាក់នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ ទាំង​ប្រកាស​យ៉ាង​ក្លាហាន​ដោយ​ពឹង​អាង​លើ​ព្រះអម្ចាស់​ ដែល​បាន​បញ្ជាក់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដោយ​ប្រទាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគាត់។​

4 ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​

5 កាល​ពួក​ជនជាតិ​យូដា​ និង​ពួក​សាសន៍​ដទៃ​ ព្រមទាំង​ពួក​មេ​ដឹកនាំ​របស់​ពួកគេ​ឃុបឃិត​គ្នា​ចង់​ធ្វើ​បាប​ និង​គប់​ពួកគាត់​នឹង​ដុំ​ថ្ម​

6 ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​

7 ហើយ​ពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ។​

8 នៅ​ក្រុង​លីស្ដ្រា​ មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ​ គាត់​ខ្វិន​ពី​កំណើត​មិន​ដែល​ដើរ​បាន​ឡើយ។​

9 ពេល​លោក​ប៉ូល​កំពុង​និយាយ​ បុរស​នោះ​បាន​ស្ដាប់​ ហើយ​លោក​ប៉ូល​ក៏​សម្លឹង​មើល​គាត់​ ពេល​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ប្រោស​ឲ្យ​ជា​បាន​