កិច្ចការ 15:32-38 KCB

32 រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​

33 បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​

34 ប៉ុន្តែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ ត្រូវ​ស្នាក់នៅ​ទី​នោះ​បន្ត​ទៀត។​

35 រីឯ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​ស្នាក់នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ទាំង​បង្រៀន​ និង​ប្រកាស​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជាមួយ​អ្នក​ឯទៀត​ជា​ច្រើន​នាក់​ដែរ។​

36 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​និយាយ​ទៅ​លោក​បារណាបាស​ថា៖​ «យើង​ត្រលប់​ទៅ​សួរ​សុខទុក្ខ​ពួក​បងប្អូន​ នៅ​តាម​ក្រុង​ទាំងឡាយ​ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ មើល៍​ តើ​ពួកគេ​យ៉ាងណា​ទៅ​ហើយ»​

37 ពេល​នោះ​លោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ​

38 ប៉ុន្ដែ​លោក​ប៉ូល​យល់​ឃើញ​ថា​ មិន​គួរ​យក​ម្នាក់​នេះ​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ពួកគាត់​ កាល​នៅ​ស្រុក​ប៉ាមភីលា​ ហើយ​មិន​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់​ទេ។​