33 បន្ទាប់ពីពួកគេស្នាក់នៅបានមួយរយៈ ពួកបងប្អូនក៏ចាត់ពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់ពួកគេឲ្យមកនោះវិញ ទាំងជូនពរឲ្យធ្វើដំណើរដោយសុខសាន្ដ
34 ប៉ុន្តែលោកស៊ីឡាសយល់ឃើញថា ត្រូវស្នាក់នៅទីនោះបន្តទៀត។
35 រីឯលោកប៉ូល និងលោកបារណាបាសក៏ស្នាក់នៅក្នុងក្រុងអាន់ទីយ៉ូក ទាំងបង្រៀន និងប្រកាសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយអ្នកឯទៀតជាច្រើននាក់ដែរ។
36 ប៉ុន្មានថ្ងៃក្រោយមក លោកប៉ូលបាននិយាយទៅលោកបារណាបាសថា៖ «យើងត្រលប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមក្រុងទាំងឡាយដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ មើល៍ តើពួកគេយ៉ាងណាទៅហើយ»
37 ពេលនោះលោកបារណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុសទៅជាមួយដែរ
38 ប៉ុន្ដែលោកប៉ូលយល់ឃើញថា មិនគួរយកម្នាក់នេះទៅជាមួយឡើយ ព្រោះអ្នកនេះបានដកខ្លួនចេញពីពួកគាត់ កាលនៅស្រុកប៉ាមភីលា ហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។
39 ពេលមានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះ ពួកគេក៏ចែកផ្លូវគ្នា គឺលោកបារណាបាសបានយកលោកម៉ាកុសចុះសំពៅជាមួយទៅកោះគីប្រុស