38 ប៉ុន្ដែលោកប៉ូលយល់ឃើញថា មិនគួរយកម្នាក់នេះទៅជាមួយឡើយ ព្រោះអ្នកនេះបានដកខ្លួនចេញពីពួកគាត់ កាលនៅស្រុកប៉ាមភីលា ហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។
39 ពេលមានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះ ពួកគេក៏ចែកផ្លូវគ្នា គឺលោកបារណាបាសបានយកលោកម៉ាកុសចុះសំពៅជាមួយទៅកោះគីប្រុស
40 រីឯលោកប៉ូលវិញ បានជ្រើសរើសលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្ដាក់គាត់ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់
41 រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកគីលីគា ព្រមទាំងបានពង្រឹងក្រុមជំនុំនានា។