7 ក្រោយពីបានពិភាក្សាគ្នាយ៉ាងច្រើនមក លោកពេត្រុសបានក្រោកឈរឡើងនិយាយទៅពួកគេថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា តាំងពីគ្រាមុន ព្រះជាម្ចាស់បានជ្រើសរើសនៅក្នុងចំណោមអ្នករាល់គ្នា គឺតាមរយៈមាត់របស់ខ្ញុំ សាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយជឿ
8 រីឯព្រះជាម្ចាស់ដែលជ្រាបពីចិត្ដរបស់មនុស្ស ព្រះអង្គបានធ្វើទីបន្ទាល់អំពីពួកគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានដល់យើងដែរ
9 ព្រះអង្គរាប់យើង និងពួកគេមិនខុសប្លែកគ្នាឡើយ គឺសំអាតចិត្តរបស់ពួកគេដោយសារជំនឿ
10 ឥឡូវនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះជាម្ចាស់ដោយដាក់នឹមនៅករបស់ពួកសិស្សដូច្នេះ ដែលសូម្បីតែដូនតារបស់យើង និងខ្លួនយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង?
11 យើងជឿថា យើងទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូដូចជាពួកគេដែរ»។
12 ពេលនោះមនុស្សគ្រប់គ្នាបានស្ងៀមស្ងាត់ ហើយស្ដាប់លោកបារណាបាស និងលោកប៉ូលរៀបរាប់អំពីទីសំគាល់ និងការអស្ចារ្យទាំងឡាយដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់ នៅក្នុងចំណោមសាសន៍ដទៃ។
13 ក្រោយពីអ្នកទាំងពីរនោះនិយាយចប់ហើយ លោកយ៉ាកុបបានឆ្លើយថា៖ «បងប្អូនអើយ! សូមស្ដាប់ខ្ញុំ