កិច្ចការ 16:19-25 KCB

19 ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​ គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ ពួកគេ​ក៏​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន‍។​

20 កាល​នាំ​ពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​ហើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «អ្នក​ទាំង​នេះ​ជា​ជនជាតិ​យូដា​ ហើយ​ពួកគេ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង​

21 គឺ​ពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ ឬ​ធ្វើ​តាម​ឡើយ»​

22 ដូច្នេះ​បណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់​ ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់​ហែក​សម្លៀក​បំពាក់​ពួកគាត់​ រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់​

23 ក្រោយពី​វាយ​ជាច្រើន​រំពាត់​មក​ ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ ទាំង​បញ្ជា​ឲ្យ​ឆ្មាំ​គុក​យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។​

24 ពេល​ឆ្មាំ​គុក​ទទួល​បញ្ជា​យ៉ាង​ដូច្នោះ​ហើយ​ គេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​គុក​ដែល​នៅ​ជ្រៅ​ ព្រមទាំង​ដាក់​ខ្នោះ​ជើង​ជាប់។​

25 នៅ​ប្រហែល​ពាក់​កណ្ដាល​អធ្រាត្រ​ កាល​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​កំពុង​អធិស្ឋាន​ ទាំង​ច្រៀង​ចម្រៀង​សរសើរ​ព្រះជាម្ចាស់​ ហើយ​ពួក​អ្នក​ទោស​កំពុង​តែ​ស្ដាប់​ពួកគាត់​ដែរ​នោះ​