8 ដូច្នេះពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកមីស៊ាចុះទៅក្រុងទ្រអាស។
9 នៅពេលយប់ លោកប៉ូលបានឃើញសុបិននិមិត្ដមួយ គឺមានអ្នកស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ «សូមអញ្ជើញមកជួយយើងនៅស្រុកម៉ាសេដូននេះផង!»
10 កាលគាត់បានឃើញសុបិននិមិត្ដនោះហើយ យើងក៏ប្រញាប់ទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ថា ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
11 ដូច្នេះ យើងក៏ចុះសំពៅពីក្រុងទ្រអាសតម្រង់ទៅឯកោះសាម៉ូត្រាស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់ក្រុងនាប៉ូល
12 យើងចេញពីក្រុងនោះទៅក្រុងភីលីពដែលជាក្រុងដ៏សំខាន់មួយ នៅក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់ចក្រភពរ៉ូម រួចយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13 នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុងសំដៅទៅមាត់ទន្លេមួយ ជាកន្លែងដែលយើងគិតថានឹងមានកន្លែងអធិស្ឋាន យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ដ្រីដែលបានមកជួបជុំគ្នា
14 រួចមានស្ដ្រីម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា ហើយជាអ្នកថ្វាយបង្គំព្រះជាម្ចាស់។ ពេលគាត់កំពុងស្ដាប់ ព្រះអម្ចាស់បានបើកចិត្ដរបស់គាត់ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីទាំងឡាយដែលលោកប៉ូលកំពុងនិយាយ។