កិច្ចការ 17:1-5 KCB

1 ក្រោយមក​ ពេល​ពួកគាត់​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អាំភីប៉ូលី​ និង​ក្រុង​អ័ប៉ុឡូនា​ ពួកគាត់​ក៏​មក​ដល់​ក្រុង​ថែស្សាឡូនីច​ដែល​មាន​សាលា​ប្រជុំ​មួយ​របស់​ជនជាតិ​យូដា​នៅ​ទី​នោះ។​

2 លោក​ប៉ូល​ក៏​បាន​ទៅ​ជួប​ពួក​ជនជាតិ​យូដា​តាម​ទម្លាប់​របស់​គាត់​ ហើយ​អស់​រយៈពេល​បី​ថ្ងៃ​សប្ប័ទ​ គាត់​បាន​ជជែក​វែកញែក​បទគម្ពីរ​ជាមួយ​ពួកគេ​

3 ដោយ​ពន្យល់​ និង​បញ្ជាក់​ថា​ ព្រះគ្រិស្ដ​ត្រូវតែ​រងទុក្ខ​ ហើយ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រួច​គាត់​និយាយ​ទៀត​ថា៖​ «ព្រះយេស៊ូ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នេះ​ហើយ​ជា​ព្រះគ្រិស្ដ»។​

4 ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​

5 ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​ គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​ ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​ តាម​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។​