18 លោកប៉ូលបានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀត បន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូនចុះសំពៅទៅស្រុកស៊ីរីជាមួយលោកអ័គីឡា និងនាងព្រីស៊ីល។ លោកប៉ូលបានកោរសក់នៅក្រុងកេងគ្រា ព្រោះគាត់ត្រូវលាបំណន់។
19 លុះមកដល់ក្រុងអេភេសូរ លោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះ រួចគាត់ចូលទៅក្នុងសាលាប្រជុំ ដើម្បីជជែកវែកញែកជាមួយជនជាតិយូដា
20 ហើយពួកគេក៏សុំឲ្យគាត់ស្នាក់នៅយូរបន្ដិច ប៉ុន្ដែគាត់មិនព្រមនៅទេ
21 ពេលជម្រាបលាពួកគេ គាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅចាកចេញពីក្រុងអេភេសូរ។
22 ពេលមកដល់ក្រុងសេសារា គាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក
23 ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេល គាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។
24 នៅគ្រានោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ជាអ្នកក្រុងអ័លេក្សានទ្រាបានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះបទគម្ពីរយ៉ាងស្ទាត់