កិច្ចការ 19:27-33 KCB

27 នេះ​គឺ​ជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខ​របរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏​ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ ហើយ​អំណាច​របស់​ព្រះនាង​ដែល​ស្រុក​អាស៊ី​ និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​

28 ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​មាន​កំហឹង​ពេញ​ខ្លួន​ ហើយ​ស្រែក​ឡើង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

29 ពេល​នោះ​មាន​ការ​ច្របូក​ច្របល់​ពេញ​ក្រុង​ ហើយ​ពួកគេ​សម្រុក​ចូល​ព្រមគ្នា​ទៅ​ក្នុង​ទីលាន​មហោស្រព​ រួច​ចាប់​លោក​កៃយុស​ និង​លោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។​

30 លោក​ប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ​

31 សូម្បី​តែ​មិត្ដ​របស់​គាត់​មួយ​ចំនួន​ដែល​ជា​មន្ដ្រី​ស្រុក​អាស៊ី​ ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ​ កុំ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​ទីលាន​មហោស្រព​

32 ពេល​នោះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ព្រោះ​អង្គ​ប្រជុំ​បាន​ច្របូក​ច្របល់​អស់​ហើយ​ ឯ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មក​ជួបជុំ​គ្នា​នេះ​ទេ។​

33 ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​