កិច្ចការ 19:4-10 KCB

4 លោក​ប៉ូល​និយាយ​ថា៖​ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ដ​ ទាំង​ប្រាប់​មនុស្ស​ឲ្យ​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​គាត់​ គឺ​ព្រះយេស៊ូ»​

5 ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​

6 ហើយ​ពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​ រួច​ពួកគេ​ក៏​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ព្រមទាំង​ថ្លែង​ព្រះបន្ទូល‍​ផង‍។​

7 អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ដប់ពីរ​នាក់។​

8 បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​

9 ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​

10 គាត់​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ ដូច្នេះ​ហើយ​បាន​ជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​