កិច្ចការ 2:40-46 KCB

40 លោក​ពេត្រុស​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​សំដី​ជា​ច្រើន​ទៀត​ ទាំង​ដាស់តឿន​ពួកគេ​ ដោយ​និយាយ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ជំនាន់​វៀចវេរ​នេះ​ចុះ»។​

41 បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​

42 អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​

43 ពួកគេ​មាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់​គ្នា​ ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។​

44 អស់​អ្នក​ដែល​បាន​ជឿ​ បាន​នៅ​ជាមួយ​គ្នា​ និង​មាន​អ្វីៗ​រួម​គ្នា។​

45 ពួកគេ​លក់​ទ្រព្យ​សម្បត្ដិ​ និង​អ្វីៗ​ជា​របស់​ខ្លួន​ ព្រមទាំង​ចែក​ទ្រព្យ​សម្បត្ដិ​ទាំង​នោះ​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវការ​រៀងៗ​ខ្លួន។​

46 ជា​រៀង​រាល់​ថ្ងៃ​ ពួកគេ​បាន​ជួបជុំ​គ្នា​ជា​បន្ត​នៅក្នុង​ព្រះ​វិហារ​ដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នា​ ហើយ​នៅ​តាម​ផ្ទះ​ ពួកគេ​ក៏​កាច់​នំប៉័ង​បរិភោគ​អាហារ​ជាមួយ​គ្នា​ដោយ​ចិត្ដ​រីករាយ​ និង​ស្មោះត្រង់​