កិច្ចការ 2:6-12 KCB

6 កាល​បាន​ឮ​សំឡេង​នេះ​ នោះ​បណ្ដាជន​ក៏​នាំ​គ្នា​មក​មើល​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំង​កាំង​ ព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​របស់​ពួកគេ​ផ្ទាល់។​

7 ពួកគេ​នឹក​អស្ចារ្យ​ ទាំង​ស្ងើច​សរសើរ​ ហើយ​សួរ​ថា៖​ «មើល៍​ ពួកអ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ​ តើ​មិន​មែន​ជា​ពួកអ្នក​ស្រុក​កាលីឡេ​ទេ​ឬ?​

8 ចុះ​ហេតុ​ដូចម្ដេច​បាន​ជា​យើង​ឮ​ពួកគេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀងៗ​ខ្លួន​ដូច្នេះ?​

9 គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​

10 ស្រុក​ព្រីគា​ ស្រុក​ប៉ាមភីលា​ ស្រុក​អេស៊ីព្ទ​ និង​បណ្ដា​ស្រុក​ក្នុង​តំបន់​លីប៊ី​ក្បែរ​តំបន់​គីរេន​ និង​ពួកអ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅ​ទីនោះ​

11 ព្រម​ទាំង​ជនជាតិ​យូដា​ ពួកអ្នក​ចូល​សាសនា​យូដា​ អ្នក​ស្រុក​ក្រេត​ និង​អ្នក​ស្រុក​អារ៉ាប់។​ យើង​ឮ​ពួកគេ​ប្រកាស​អំពី​ការ​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើង​ផ្ទាល់!»​

12 បណ្ដាជន​នឹក​អស្ចារ្យ​ ទាំង​គិត​មិន​យល់​ទាំងអស់​គ្នា​ ក៏​សួរ​គ្នា​ថា៖​ «តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?»​