កិច្ចការ 20:25-31 KCB

25 ពេល​នេះ​ខ្ញុំ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ដែល​បាន​ប្រកាស​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៀត​ហើយ​

26 ដូច្នេះ​ ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នេះ​ថា​ ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ទាំង​អស់​ទេ​

27 ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​បំណង​ទាំង​អស់​របស់​ព្រះជាម្ចាស់​ ដោយ​មិន​លាក់លៀម​ឡើយ។​

28 ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​

29 ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​

30 ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​

31 ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ដោយ​នឹកចាំ​ថា​ អស់​រយៈ​ពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ឥត​ឈប់ឈរ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​បង្ហូរ​ទឹកភ្នែក​