កិច្ចការ 20:7-13 KCB

7 លុះ​នៅ​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​នោះ​ ពេល​យើង​ជួបជុំ​គ្នា​ធ្វើ​ពិធី​កាច់​នំប៉័ង​ លោក​ប៉ូល​បាន​អធិប្បាយ​ទៅ​កាន់​ពួកគេ។​ ដោយព្រោះ​គាត់​បម្រុង​ចាកចេញ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​បន្ដ​អធិប្បាយ​រហូតដល់​ពាក់​កណ្ដាល​អធ្រាត្រ។​

8 នៅ​បន្ទប់​ជាន់​ខាង​លើ​ដែល​យើង​ជួបជុំ​គ្នា​នោះ​មាន​ភ្លើង​ចង្កៀង​ជាច្រើន​

9 មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស​កំពុង​អង្គុយ​លើ​មាត់​បង្អួច​ ពេល​លោក​ប៉ូល​អធិប្បាយ​យ៉ាង​យូរ​ យុវជន​នោះ​ងងុយ​ដេក​ជា​ខ្លាំង​ ហើយ​គាត់​ក៏​លង់​លក់​ទៅ​ រហូត​ទាល់​តែ​ធ្លាក់​ពី​ជាន់​ទីបី​មក​ ពេល​គេ​លើក​គាត់​ឡើង​ គាត់​បាន​ស្លាប់​ហើយ។​

10 លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​គាត់​ ហើយ​និយាយ​ថា៖​ «កុំ​បារម្ភ​ឡើយ​ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!»​

11 រួច​ក៏​ឡើង​ទៅ​លើ​វិញ​ ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​ និង​បរិភោគ​រួច​ហើយ​ គាត់​ក៏​សំណេះ​សំណាល​យ៉ាង​យូរ​រហូត​ដល់​ភ្លឺ​ ទើប​គាត់​ចេញ​ដំណើរ​

12 ហើយ​ពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ​ ទាំង​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ជា​ខ្លាំង‍។​

13 យើង​បាន​ជិះ​សំពៅ​ទៅ​ក្រុង​អាសុស​មុន​ ដើម្បី​ទទួល​លោក​ប៉ូល​នៅ​ទី​នោះ​ ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះ​ ព្រោះ​គាត់​មាន​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​