កិច្ចការ 20:9-15 KCB

9 មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស​កំពុង​អង្គុយ​លើ​មាត់​បង្អួច​ ពេល​លោក​ប៉ូល​អធិប្បាយ​យ៉ាង​យូរ​ យុវជន​នោះ​ងងុយ​ដេក​ជា​ខ្លាំង​ ហើយ​គាត់​ក៏​លង់​លក់​ទៅ​ រហូត​ទាល់​តែ​ធ្លាក់​ពី​ជាន់​ទីបី​មក​ ពេល​គេ​លើក​គាត់​ឡើង​ គាត់​បាន​ស្លាប់​ហើយ។​

10 លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​គាត់​ ហើយ​និយាយ​ថា៖​ «កុំ​បារម្ភ​ឡើយ​ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!»​

11 រួច​ក៏​ឡើង​ទៅ​លើ​វិញ​ ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​ និង​បរិភោគ​រួច​ហើយ​ គាត់​ក៏​សំណេះ​សំណាល​យ៉ាង​យូរ​រហូត​ដល់​ភ្លឺ​ ទើប​គាត់​ចេញ​ដំណើរ​

12 ហើយ​ពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ​ ទាំង​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ជា​ខ្លាំង‍។​

13 យើង​បាន​ជិះ​សំពៅ​ទៅ​ក្រុង​អាសុស​មុន​ ដើម្បី​ទទួល​លោក​ប៉ូល​នៅ​ទី​នោះ​ ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះ​ ព្រោះ​គាត់​មាន​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​

14 ពេល​គាត់​បាន​ជួប​យើង​នៅ​ក្រុង​អាសុស​ យើង​ក៏​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ក្រុង​មីទូលេន។​

15 នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ជិះ​សំពៅ​ពី​ទី​នោះ​ទៅ​ដល់​មុខ​កោះ​ឃីយ៉ូស​ ថ្ងៃ​បន្ទាប់​ទៀត​ យើង​ក៏​ឆ្លង​មក​ដល់​កោះ​សាម៉ុស​ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​ យើង​បាន​មក​ដល់​ក្រុង​មីលេត។​