2 ពេលពួកគេឮគាត់និយាយភាសាហេព្រើរមកកាន់ពួកគេដូច្នេះ ពួកគេកាន់តែស្ញៀមស្ញាត់ថែមទៀត ហើយលោកប៉ូលក៏និយាយបន្ដថា៖
3 «ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាល ហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ
4 គឺខ្ញុំបានបៀតបៀនអ្នកនៅខាងមាគ៌ានេះ រហូតដល់សម្លាប់គេ ព្រមទាំងចាប់ចងទាំងប្រុស ទាំងស្រីយកទៅដាក់គុកទៀតផង
5 សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។
6 ប៉ុន្ដែ មានរឿងមួយបានកើតឡើងចំពោះខ្ញុំ គឺប្រហែលជានៅពេលថ្ងៃត្រង់ ពេលកំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយបានចាំងពីលើមេឃមកជុំវិញខ្ញុំ
7 នៅពេលនោះ ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយមកខ្ញុំថា សុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?
8 ខ្ញុំបានឆ្លើយថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថា ខ្ញុំជាយេស៊ូ អ្នកក្រុងណាសារ៉ែតដែលអ្នកកំពុងបៀតបៀន