កិច្ចការ 22:5-11 KCB

5 សូម្បីតែ​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំង​អស់​ ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នេះ​ ឲ្យ​ទៅ​ចាប់​ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។​

6 ប៉ុន្ដែ​ មាន​រឿង​មួយ​បាន​កើតឡើង​ចំពោះ​ខ្ញុំ​ គឺ​ប្រហែល​ជា​នៅ​ពេល​ថ្ងៃ​ត្រង់​ ពេល​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ ស្រាប់តែ​មាន​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​បាន​ចាំង​ពី​លើ​មេឃ​មក​ជុំវិញ​ខ្ញុំ​

7 នៅ​ពេល​នោះ​ ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​ ហើយ​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ សុល​អើយ​សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​

8 ខ្ញុំ​បាន​ឆ្លើយ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ខ្ញុំ​ជា​យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ដែល​អ្នក​កំពុង​បៀតបៀន​

9 រីឯ​អស់​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ​ ប៉ុន្ដែ​មិន​បាន​យល់​ថា​សំឡេង​នោះ​និយាយ​អ្វី​មក​ខ្ញុំ​ទេ​

10 ហើយ​ខ្ញុំ​ក៏​សួរ​ថា​ ព្រះជាម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ ដ្បិត​នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​

11 ប៉ុន្ដែ​ដោយសារ​តែ​ភាព​រុងរឿង​នៃ​ពន្លឺ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ងងឹត​ភ្នែក​ ពួក​អ្នក​នៅ​ជាមួយ​ខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់‍។​