កិច្ចការ 22:7-13 KCB

7 នៅ​ពេល​នោះ​ ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​ ហើយ​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ សុល​អើយ​សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​

8 ខ្ញុំ​បាន​ឆ្លើយ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ខ្ញុំ​ជា​យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ដែល​អ្នក​កំពុង​បៀតបៀន​

9 រីឯ​អស់​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ​ ប៉ុន្ដែ​មិន​បាន​យល់​ថា​សំឡេង​នោះ​និយាយ​អ្វី​មក​ខ្ញុំ​ទេ​

10 ហើយ​ខ្ញុំ​ក៏​សួរ​ថា​ ព្រះជាម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ ដ្បិត​នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​

11 ប៉ុន្ដែ​ដោយសារ​តែ​ភាព​រុងរឿង​នៃ​ពន្លឺ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ងងឹត​ភ្នែក​ ពួក​អ្នក​នៅ​ជាមួយ​ខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់‍។​

12 មាន​មនុស្ស​ម្នាក់​នៅ​ក្រុង​នោះ​ ឈ្មោះ​អាណានាស​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ស្រប​ទៅ​តាម​គម្ពីរ​វិន័យ​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ទីនោះ​

13 គាត់​បាន​មក​ជួប​ខ្ញុំ​ដោយ​ឈរ​និយាយ​ក្បែរ​ខ្ញុំ​ថា​ ឱ​បង​សូល​អើយ!​ សូម​ឲ្យ​ភ្នែក​របស់​បង​មើល​ឃើញ​វិញ​ចុះ!​ រំពេច​នោះ​ ខ្ញុំ​ក៏​មើល​ឃើញ​គាត់​