កិច្ចការ 23:19-25 KCB

19 មេបញ្ជាការ​ក៏​ដឹក​ដៃ​យុវជន​នោះ​ទៅ​ដាច់​ពី​គេ​ រួច​សួរ​ថា៖​ «តើ​អ្នក​មាន​ដំណឹង​អ្វី​ប្រាប់​ខ្ញុំ‍​ឬ‍?»​

20 គាត់​ក៏​ប្រាប់​ថា៖​ «ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​សុំ​ឲ្យ​លោក​នាំ​លោក​ប៉ូល​ចុះ​ទៅ​ជួប​ក្រុម​ប្រឹក្សា​កំពូល​នៅ​ថ្ងៃ​ស្អែក​ ហាក់​ដូចជា​ចង់​សាកសួ​រអំពី​រឿង​ក្ដី​របស់​គាត់​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​

21 ប៉ុន្ដែ​ សូម​លោក​កុំ​ជឿ​តាម​ពួកគេ​ឲ្យ​សោះ​ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ក្នុង​ចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​ចាំ​សម្លាប់​គាត់​ អ្នក​ទាំង​នោះ​បាន​ស្បថ​រួម​គ្នា​ថា​ មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​ ឥឡូវ​នេះ​ពួកគេ​ត្រៀម​រួច​រាល់​អស់​ហើយ​ ចាំ​តែ​ការ​យល់ព្រម​ពី​លោក​ប៉ុណ្ណោះ»។​

22 ពេល​នោះ​ មេបញ្ជាការ​ក៏​ឲ្យ​យុវជន​នោះ​ត្រលប់​ទៅ​វិញ​ ទាំង​បង្គាប់​ថា៖​ «អ្នក​មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​ដែល​អ្នក​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​នេះ​ឡើយ»។​

23 បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​

24 ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​

25 រួច​មេបញ្ជាការ​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ មាន​សេចក្ដី​ដូច​តទៅ​នេះ៖​