21 ប៉ុន្ដែ សូមលោកកុំជឿតាមពួកគេឲ្យសោះ ដ្បិតមានមនុស្សជាងសែសិបនាក់ក្នុងចំណោមពួកគេកំពុងពួនស្ទាក់ចាំសម្លាប់គាត់ អ្នកទាំងនោះបានស្បថរួមគ្នាថា មិនបរិភោគ និងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន ឥឡូវនេះពួកគេត្រៀមរួចរាល់អស់ហើយ ចាំតែការយល់ព្រមពីលោកប៉ុណ្ណោះ»។
22 ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះត្រលប់ទៅវិញ ទាំងបង្គាប់ថា៖ «អ្នកមិនត្រូវប្រាប់នរណាម្នាក់ពីរឿងដែលអ្នកបានរាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។
23 បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ
24 ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព»
25 រួចមេបញ្ជាការក៏សរសេរសំបុត្រមួយច្បាប់ មានសេចក្ដីដូចតទៅនេះ៖
26 «ខ្ញុំក្លូឌាសលូស៊ា សូមគោរពជូនចំពោះលោកអភិបាលភេលីច ឲ្យបានជ្រាបថា
27 បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថាគាត់ជាជនជាតិរ៉ូម