កិច្ចការ 23:29-35 KCB

29 ពេល​នោះ​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរ​វិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់​ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​

30 រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​

31 ដូច្នេះ​ ពួក​ទាហាន​ក៏​យក​លោក​ប៉ូល​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់​ តាម​សេចក្ដី​ដែល​បាន​បញ្ជា។​

32 នៅ​ថ្ងៃ​បន្ទាប់​ ពួក​ទាហាន​បាន​ត្រលប់​មក‍​ឯ​បន្ទាយ​វិញ​ ដោយ​ទុក​ឲ្យ​ពល​សេះ​ធ្វើ​ដំណើរ​ជាមួយ​លោក​ប៉ូល​

33 កាល​ចូល​ដល់​ក្រុង​សេសារា​ហើយ​ ពល​សេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​លោក​អភិបាល​ ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។​

34 ពេល​លោក​អភិបាល​អាន​សំបុត្រ​នោះ​រួច​ គាត់​ក៏​សួរ​លោក​ប៉ូល​ថា​ មក​ពី​ស្រុក​ណា​ លុះ​ដឹង​ថា​គាត់​មក​ពី​ស្រុក​គីលីគា​

35 លោក​អភិបាល​ក៏​និយាយ​ថា៖​ «ពេល​ពួក​អ្នក​ដើម​ចោទ​របស់​អ្នក​មក​ដល់​ដែរ​ ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត»​ បន្ទាប់​មក​ គាត់​ក៏​បញ្ជា​ឲ្យ​ការពារ​លោក​ប៉ូល​នៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​ហេរ៉ូឌ។​