កិច្ចការ 24:1-6 KCB

1 ប្រាំ​ថ្ងៃ​ក្រោយ​មក​ សម្ដេច​សង្ឃ​អាណានាស​ និង​ពួក​ចាស់ទុំ​ខ្លះ​បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ប៉ូល​នៅ​មុខ​លោក​អភិបាល។​

2 កាល​បាន​កោះហៅ​លោក​ប៉ូល​មក​ហើយ​ លោក​ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​ថា៖​ «ដោយសារ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​កែ​ទម្រង់​ផ្សេងៗ​របស់​លោក​សម្រាប់​ជនជាតិ​នេះ​ ទើប​យើង​មាន​សេចក្ដី​សុខសាន្ដ​បំផុត។​

3 ឱ​លោក​ភេលីច​ជាទី​គោរព​អើយ!​ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទី​កន្លែង​

4 ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​រំខាន​លោក​យូរ​ សូម​លោក​ស្ដាប់​យើង​ត្រួសៗ​ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ​

5 ដ្បិត​យើង​បាន​ឃើញ​ថា​ បុរស​នេះ​ជា​មនុស្ស​ចង្រៃ​ដែល​បាន​បង្ក​ចលាចល​ដល់​ជនជាតិ​យូដា​ទាំង​អស់​ពាសពេញ​ពិភព​លោក​ ហើយ​ជា​មេ​ដឹកនាំ​គណៈ​ណាសារ៉ែត​

6 គាត់​ថែម​ទាំង​ព្យាយាម​បង្អាប់​បង្អោន​ព្រះ​វិហារ​ទៀត​ផង​ ដូច្នេះ​បាន​ជា​យើង​ចាប់​គាត់​ [ហើយ​ផ្ដន្ទា​ទោស​តាម​គម្ពីរ​វិន័យ​របស់​យើង​