កិច្ចការ 25:17-23 KCB

17 ដូច្នេះ​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ខ្ញុំ​មិន​បង្អង់​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​បុរស​នោះ​មក​ ហើយ​ធ្វើ​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​បន្ទាប់​

18 ប៉ុន្តែ​ពេល​ពួក​ដើមចោទ​ក្រោក​ឈរ​ចោទប្រកាន់​អំពី​កររណី​របស់​គាត់​ នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ​

19 ដ្បិត​ពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត​

20 ហើយ​ដោយ​ខ្ញុំ​មិន​ច្បាស់​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​ទាំង​នេះ​ ខ្ញុំ​ក៏​សួរ​គាត់​ ក្រែងលោ​គាត់​សុខចិត្ត​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​យក​ការ​ជំនុំជម្រះ​ចំពោះ​បញ្ហា​ទាំង​នោះ​នៅ​ទី​នោះ​

21 ប៉ុន្ដែ​ពេល​ប៉ូល​សុំ​ឲ្យ​ឃុំ​គាត់​ទុក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​សុំ​សេចក្ដី​សម្រេច​ពី​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូត​ដល់​ពេល​ខ្ញុំ​អាច​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ​បាន»។​

22 ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»​ លោក​ភេស្ទុស​ទូល​ថា៖​ «នៅ​ថ្ងៃ​ស្អៃក​ ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។​

23 ដូច្នេះ​ នៅ​ថ្ងៃ​បន្ទាប់​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​យាង​មក​ជាមួយ​ក្បួន​អធិក​អធម​ដ៏​អស្ចារ្យ​ ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ព្រម​ជាមួយ​ពួក​មេបញ្ជាការ​ និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។​ បន្ទាប់មក​ លោក​ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​លោក​ប៉ូល​មក​