កិច្ចការ 26:19-25 KCB

19 ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តាំងពី​នោះ​មក​ ខ្ញុំ​មិន​ល្មើស​នឹង​សុបិន​និមិត្ដ​ពី​ស្ថានសួគ៌​នេះ​ទេ​

20 គឺ​មុន​ដំបូង​ ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​ និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែរ​ ព្រមទាំង​ក្នុង​ស្រុក​យូដា​ទាំង​មូល​ និង​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដ​បែរ​មក​ឯ​ព្រះជាម្ចាស់​ ទាំង​ប្រព្រឹត្ដ​អំពើ​ដែល​ស័ក្ដិសម​នឹង​ការ​ប្រែចិត្ដ។​

21 ដោយព្រោះ​សេចក្ដី​ទាំង​នេះ​ហើយ​បានជា​ជនជាតិ​យូដា​ចាប់​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ ទាំង​ព្យាយាម​សម្លាប់​ខ្ញុំ​

22 ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​

23 គឺ​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ដោយសារ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មុន​គេ​បង្អស់​ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។​

24 កាល​លោក​ប៉ូល​កំពុង​និយាយ​ដើម្បី​ការពារ​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​ លោក​ភេស្ទុស​ក៏​និយាយ​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ប៉ូល​អើយ!​ ឯង​ឆ្កួត​ហើយ​ ឯង​រៀន​ច្រើន​ពេក​បានជា​ឆ្កួត​ដូច្នេះ!»​

25 ប៉ុន្ដែ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «លោក​ភេស្ទុស​ជាទី​គោរព​អើយ!​ ខ្ញុំ​មិន​ឆ្កួត​ទេ​ ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ពិត​ ហើយ​ត្រឹមត្រូវ​