កិច្ចការ 26:29-32 KCB

29 លោក​ប៉ូល​ក៏​ទូល​ថា៖​ «ទោះបី​ក្នុង​ពេល​តែ​មួយ​ភ្លែត​ ឬ​ក្នុង​ពេល​យូរ​ក៏​ដោយ​ ក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជា​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដែរ​ ដើម្បី​ឲ្យ​បាន​ដូចជា​ខ្ញុំ​ដែរ​ លើកលែង​តែ​ការ​ជាប់​ច្រវាក់​ទាំង​នេះ»។​

30 ពេល​នោះ​ ទាំង​ស្ដេច​ ទាំង​ព្រះនាង​បេរេនីស​ និង​លោក​អភិបាល​ ព្រមទាំង​ពួក​អ្នក​ដែល​អង្គុយ​ជាមួយ​ពួកគេ​បាន​ក្រោក​ឡើង​

31 ហើយ​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖​ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។​

32 ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ទេ​ យើង​អាច​ដោះលែង​បាន»។​