កិច្ចការ 27:16-22 KCB

16 កាល​បាន​មក​ដល់​ក្បែរ​កោះ​តូច​មួយ​ ឈ្មោះ​ក្លូដេ​ យើង​អាច​លើក​សំប៉ាន​ឡើង​បាន​យ៉ាង​ពិបាក។​

17 បន្ទាប់​ពី​លើក​សំប៉ាន​រួច​ហើយ​ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់​

18 ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ខ្យល់​ព្យុះ​នៅតែ​រុញ​ច្រាន​យើង​យ៉ាង​ខ្លាំង​ ពួកគេ​ក៏​ទម្លាក់​ទំនិញ​ចោល​

19 រួច​នៅ​ថ្ងៃ​ទី​បី​ ពួកគេ​ក៏​គ្រវែង​ឧបករណ៍​សម្រាប់​សំពៅ​ចោល​ទៀត​ ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់។​

20 ដោយ​គ្មាន​ពន្លឺ​ថ្ងៃ​ ឬ​ផ្កាយ​បំភ្លឺ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​ ហើយ​ព្យុះ​នៅតែ​បោកបក់​មិន​ថមថយ​សោះ​ នៅ​ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ទាំង​ស្រុង​ថា​ នឹង​បាន​រួច​ជីវិត។​

21 បន្ទាប់ពី​បាន​អត់​អាហារ​ជា​ច្រើន​ថ្ងៃ​មក​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​អើយ!​ បងប្អូន​គួរតែ​ស្ដាប់​តាម​ខ្ញុំ​ ហើយ​មិន​ចេញ​ដំណើរ​ពី​កោះ​ក្រេត​មក​ នោះ​បងប្អូន​នឹង​ចៀស​ផុត​ពី​អន្ដរាយ​ និង​ការ​ខាត​បង់​យ៉ាង​ដូច្នេះ​មិន​ខាន​

22 ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើង​ ព្រោះ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាត់បង់​ជីវិត​ឡើយ​ លើកលែង​តែ​សំពៅ​ប៉ុណ្ណោះ​