កិច្ចការ 27:41-44 KCB

41 ប៉ុន្ដែ​ពេល​មក​ដល់​កន្លែង​សមុទ្រ​ពីរ​ប្រសព្វ​គ្នា​ សំពៅ​ក៏​កឿង​ ហើយ​ពេល​ដែល​ក្បាល​សំពៅ​គាំង​នៅ​ជាប់​ទ្រឹង​ កន្សៃ​សំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំផ្លាញ​ខ្ទេច។​

42 ពេល​នោះ​ ពួក​ទាហាន​មាន​ផែនការ​ថា​ ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល​ ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​

43 ប៉ុន្ដែ​លោក​នាយ​ទាហាន​ចង់​ជួយ​លោក​ប៉ូល​ ក៏​រារាំង​ពួកគេ​ពី​ផែនការ​នេះ​ គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាច​ហែល​ទឹក​បាន​ឲ្យ​លោត​ចុះ​ពី​សំពៅ​ ហើយ​ឡើង​ទៅ‍​ដី​គោក​មុន​

44 រីឯ​អ្នក​ផ្សេង​ទៀត​ អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើ​បន្ទះ​ក្ដារ​ អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​ ដូច្នេះ​ យើង​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុវត្ថិ​ភាព​គ្រប់​គ្នា។​