1 ពេលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្នោះមេលីត
2 ហើយពួកអ្នកកោះនោះបានបង្ហាញចិត្ដសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបាន ពួកគេបានបង្កាត់ភ្លើងទទួលពួកយើងទាំងអស់គ្នា ព្រោះភ្លៀងកំពុងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។
3 ប៉ុន្ដែពេលលោកប៉ូលប្រមូលអុសមួយចំនួនមកដាក់លើភ្លើង នោះមានពស់វែកមួយចេញមក ដោយសារកំដៅភ្លើង ហើយចឹកដៃរបស់គាត់ជាប់។
4 ពេលពួកអ្នកកោះឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូល ពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយ ទើបសេចក្ដីយុត្ដិធម៌មិនទុកឲ្យគាត់រស់ ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។
5 ប៉ុន្ដែលោកប៉ូលបានរលាស់ពស់នោះទៅក្នុងភ្លើង ហើយគ្មានការឈឺចុកចាប់អ្វីឡើយ។
6 ពួកគេគិតថា គាត់មុខជាហើម ឬដួលស្លាប់ភ្លាមៗមិនខាន ប៉ុន្ដែពេលចាំមើលយ៉ាងយូរ ហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះ ពួកគេក៏ដូរគំនិត ហើយនិយាយគ្នាថាគាត់ជាព្រះ។
7 មានកន្លែងមួយនៅម្ដុំនោះជាដីរបស់មេកន្ទ្រាញនៃកោះនោះ ឈ្មោះពូព្លាស គាត់បានស្វាគមន៍យើងយ៉ាងរាក់ទាក់ឲ្យស្នាក់នៅទីនោះបីថ្ងៃ