កិច្ចការ 28:2-8 KCB

2 ហើយ​ពួក​អ្នក​កោះ​នោះ​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដល់​យើង​រក​ប្រៀបផ្ទឹម​ពុំ​បាន​ ពួកគេ​បាន​បង្កាត់​ភ្លើង​ទទួល​ពួក​យើង​ទាំង​អស់​គ្នា​ ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។​

3 ប៉ុន្ដែ​ពេល​លោក​ប៉ូល​ប្រមូល​អុស​មួយ​ចំនួន​មក​ដាក់​លើ​ភ្លើង​ នោះ​មាន​ពស់​វែក​មួយ​ចេញ​មក​ ដោយសារ​កំដៅ​ភ្លើង​ ហើយ​ចឹក​ដៃ​របស់​គាត់​ជាប់‍។​

4 ពេល​ពួក​អ្នក​កោះ​ឃើញ​ពស់​វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោក​ប៉ូល​ ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «មនុស្ស​នេះ​ប្រាកដ​ជា​ឃាតក​ហើយ​ ទើប​សេចក្ដី​យុត្ដិធម៌​មិន​ទុក​ឲ្យ​គាត់​រស់​ ទោះជា​គាត់​បាន​រួច​ជីវិត​ពី​សមុទ្រ​ក៏​ដោយ»។​

5 ប៉ុន្ដែ​លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​គ្មាន​ការ​ឈឺ​ចុក​ចាប់​អ្វី​ឡើយ។​

6 ពួកគេ​គិត​ថា​ គាត់​មុខជា​ហើម​ ឬ​ដួល​ស្លាប់​ភ្លាមៗ​មិន​ខាន​ ប៉ុន្ដែ​ពេល​ចាំ​មើល​យ៉ាង​យូរ​ ហើយ​មិន​ឃើញ​មាន​អ្វី​ប្លែក​កើតឡើង​ចំពោះ​គាត់​សោះ​ ពួកគេ​ក៏​ដូរ​គំនិត​ ហើយ​និយាយ​គ្នា​ថា​គាត់​ជា​ព្រះ។​

7 មាន​កន្លែង​មួយ​នៅ​ម្ដុំ​នោះ​ជា​ដី​របស់​មេ​កន្ទ្រាញ​នៃ​កោះ​នោះ​ ឈ្មោះ​ពូព្លាស​ គាត់​បាន​ស្វាគមន៍​យើង​យ៉ាង​រាក់ទាក់​ឲ្យ​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​

8 ពេលនោះ​ឪពុក​លោក​ពូព្លាស​បាន​ដេក​គ្រុន​ ទាំង​មាន​រោគ​មួល​ លោក​ប៉ូល​ចូល​ទៅ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​ប្រោស​គាត់​ឲ្យ​ជា។​